កិច្ចប្រជុំពិភាក្សារកធាតុចូលដើម្បីរៀបចំផែនការយុទ្ធសាស្ត្របញ្រ្ជាបយេនឌ័រក្រសួងមហាផ្ទៃ រយៈពេល ៥ឆ្នាំ (២០២៤-២០២៨)
កិច្ចប្រជុំពិភាក្សារកធាតុចូលដើម្បីរៀបចំផែនការយុទ្ធសាស្ត្របញ្រ្ជាបយេនឌ័រក្រសួងមហាផ្ទៃ រយៈពេល ៥ឆ្នាំ (២០២៤-២០២៨)
នាព្រឹកថ្ងៃសុក្រ ៥កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ លោកស្រីឧត្តមសេនីយ៍ទោ ឌួង រស្មី អនុប្រធានអចិន្ត្រៃយ៍ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារយេនឌ័ររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកញ្ញាវរសេនីយ៍ឯក កង លីវណ្ណី តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ឧត្តមសេនីយ៍ទោ សែន ពិសិដ្ឋដានីតា អគ្គនាយករង និងជាប្រធានក្រុមការងារយេនឌ័ររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចូលរួមកិច្ចប្រជុំពិភាក្សារកធាតុចូលដើម្បីរៀបចំផែនការយុទ្ធសាស្ត្របញ្រ្ជាបយេនឌ័រក្រសួងមហាផ្ទៃ រយៈពេល ៥ឆ្នាំ (២០២៤-២០២៨) ក្រោមអធិបតីភាព លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/