ឯកឧត្ដម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំគណប្រតិភូ ទស្សនកិច្ចនៅរោងចក្រ C & C Headquarter and Certificate Production Factory នៅទីក្រុងហុងកុង
ឯកឧត្ដម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំគណប្រតិភូ ទស្សនកិច្ចនៅរោងចក្រ C & C Headquarter and Certificate Production Factory នៅទីក្រុងហុងកុង
ទីក្រុងហុងកុង៖ នារសៀលថ្ងៃព្រហស្បត៍ ១២ រោច ខែអាសាធ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំគណប្រតិភូ ដោយមានការអមដំណើរដោយអ្នកគ្រប់គ្រង និងអ្នកចាត់ការទូរទៅរបស់ក្រុមហ៊ុន C & C Joint Printing Co., (H.K) Ltd. ធ្វើការទស្សនកិច្ចនៅរោងចក្រ C & C Headquarter and Certificate Production Factory ដែលជាក្រុមហ៊ុនធំមួយ នៅទីក្រុងហុងកុង ។ ដែលផ្តោតលើវិស័យបោះពុម្ពឯកសារផ្សេងៗ ជាពិសេសលិខិតឆ្លងដែន ឯកសារសុវត្ថិភាពផ្សេងៗជូនដល់ស្ថាប័នរដ្ឋ និងវិស័យឯកជន ។
ក្រុមហ៊ុននេះមានការផ្តល់ជូននូវសេវាកម្មបោះពុម្ពជាច្រើនប្រភេទ រួមមានៈ ការបោះពុម្ពសៀវភៅ ការបោះពុម្ពពាណិជ្ជកម្ម ការបោះពុម្ពសុវត្ថិភាព ការបោះពុម្ពវេចខ្ចប់ ការបោះពុម្ពគេហទំព័រ ការបោះពុម្ពឌីជីថល និងការបោះពុម្ពកាត ព្រមទាំងមានការិយាល័យនៅក្រៅប្រទេសនៅ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង ជប៉ុន និងអូស្ត្រាលីផងដែរ។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/