កិច្ចប្រជុំស្តីពី ការរៀបចំក្រុមការងារចុះទស្សនកិច្ចសិក្សាស្វែងយល់ពីទីតាំងភូមិសាស្រ្ត និងដកស្រង់បទពិសោធន៍ នៅតាមប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគី ច្រកទ្វារតំបន់ព្រំដែន និងច្រកទ្វារកំពង់ផែសមុទ្រ

 

នៅថ្ងៃពុធ ១១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ ឯកឧត្តម ឧត្តមសេនីយ៍ឯក គឿន សុភក្រ្តា លោកជំទាវ ឧត្តមសេនីយ៍ទោ សែន ពិសិដ្ឋដានីតា អគ្គនាយករងអន្តោប្រវេសន៍ និងលោកឧត្តមសេនីយ៍ឯក សារិន សារីណូ​ ប្រធាននាយកដ្ឋានច្រកទ្វារទី២ បានដឹកនាំកិច្ចប្រជុំស្តីពី ការរៀបចំក្រុមការងារចុះទស្សនកិច្ចសិក្សាស្វែងយល់ពីទីតាំងភូមិសាស្រ្ត និងដកស្រង់បទពិសោធន៍ នៅតាមប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគី ច្រកទ្វារតំបន់ព្រំដែន និងច្រកទ្វារកំពង់ផែសមុទ្រ ត្រៀមរៀបចំក្រុមការងារទទួលបដិសណ្ឋារកិច្ច ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះទស្សនកិច្ច នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងការពិនិត្យលទ្ធភាពលើការគ្រប់គ្រងចំណតផែពហុបំណងLM26។

កិច្ចប្រជុំនេះមានការចូលរួមពីលោកអនុប្រធាននាយកដ្ឋាន លោកនាយ-នាយរងការិយាល័យ លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកា លោកនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិភ្នំពេញ និងលោក-លោកស្រីនាយ-នាយរងផ្នែកមួយចំនួន។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ