វគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលអេឡិចត្រូនិកអគ្គនាយកដ្ឋានអន្តោប្រវេសន៍
វគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលអេឡិចត្រូនិកអគ្គនាយកដ្ឋានអន្តោប្រវេសន៍
នៅថ្ងៃអង្គារ ១០រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារបណ្តុះបណ្តាល និងគ្រូបង្គោល នៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានអន្តោប្រវេសន៍ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលអេឡិចត្រូនិកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដល់មន្រ្តីនគរបាលកំពុងបម្រើការនៅនាយកដ្ឋានច្រកទ្វាទី២ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៨២រូប (ស្រី៥រូប)។
វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ ណែនាំពីសារៈសំខាន់ នៃប្រព័ន្ធគ្រប់គ្រងរដ្ឋបាលអេឡិចត្រូនិចអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដល់មន្ត្រីនគរបាលដែលបានចូលរួម ព្រោះថាប្រព័ន្ធគ្រប់គ្រងរដ្ឋបាលអេឡិចត្រូនិចនេះ គឺជាប្រព័ន្ធបច្ចេកវិទ្យាថ្មីមួយទៀត របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបង្កើតឡើងសម្រាប់បម្រើដល់ការបំពេញកិច្ចការងារប្រចាំថ្ងៃ ក៏ដូចជាចរន្តនៃឯកសាររបស់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីនគរបាលទាំងអស់ផងដែរឲ្យមានភាពងាយស្រួល និងឆាប់រហ័ស។
បន្ទាប់ពីបានស្តាប់ការពន្យល់ណែនាំពីសំណាក់ក្រុមការងាររួចមក សិក្ខាកាមដែលបានចូលរួមក៏បានថ្លែងអំណរគុណដល់ក្រុមការងារ និងគ្រូបង្គោលដែលបានបង្កើតនូវវគ្គសិក្សានេះឡើង ដើម្បីជាផលប្រយោជន៍រួមមួយក្នុងកិច្ចការងារស្នូលប្រចាំថ្ងៃផងដែរ។
ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ លោកគ្រូក៏បានថ្លែងអំណរគុណដល់អស់ លោក-លោកស្រី ដែលបានព្យាយាមស្ដាប់ការពន្យល់ ក៏ដូចជាការបង្កើតនូវសំណួរល្អៗពាក់ព័ន្ធនឹងប្រព័ន្ធដែលធ្វើឲ្យការបណ្ដុះបណ្ដាលនេះដំណើរការដោយរលូន។ វគ្គបណ្ដុះបណ្ដាលបានបញ្ចប់ទៅដោយស្មារតីសាមគ្គី និងស្និទ្ធស្នាលជាទីបំផុត។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/