សិក្ខាសាលារៀបចំដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម​ ស្តីពីការអនុវត្តការងារអត្តសញ្ញាណកម្មស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន

 

នៅថ្ងៃអង្គារ​ ១០រោច ខែអាសាឍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០​ ខែកក្កដា ឆ្នាំ២០២៤នេះ ដោយមានការអនុញ្ញាតពី​ ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ទោ​ សួនសុជាតិ​ ប្រធាននាយកដ្ឋានជនបរទេសអន្តោបរវេសន្តនិងជនភៀសខ្លួន​ អញ្ជើញចូលរួមសិក្ខាសាលារៀបចំដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម​ ស្តីពីការអនុវត្តការងារអត្តសញ្ញាណកម្មស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន​ ស្ថិតិអត្រានុកូលដ្ឋាន​ និងអត្តសញ្ញាណកម្ម​និងគម្រោងរៀបចំផែនការយុទ្ធសាស្រ្តជាតិស្តីពីអត្តសញ្ញាណកម្មដំណាក់កាលទី២​ នៅសណ្ឋាគារSun & Moon Riverside​ ភ្នំពេញ ក្រោមអធិបតីភាព​ ឯកឧត្តម​ ប៉ាវ​ ហមផាន​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តមអភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ អង្គសិក្ខាសាលាបានប្រព្រឹត្តទៅពេញមួយថ្ងៃ​ ហើយបានបិទបញ្ចប់នៅវេលាម៉ោង១៦និង៣០នាទីក្រោមអធិបតីភាព​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ បណ្ឌិត​ តុប​ នេត​ អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម​៕

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ