ព័ត៌មានថ្មីបំផុត


ក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស ចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ

 

នៅរសៀលថ្ងៃពុធ ៤រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ទោ ផាន់ រតនៈ អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស ចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម វ៉ាត ប៉ារ៉ានីន អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ នៅសាលាខេត្តព្រះវិហារ។ 

 

ឯកឧត្តម វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្ត បានថ្លែងអំណរអរគុណ និងចូលរួមសហការជាមួយក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស ក្នុងការចូលរួមគ្រប់គ្រងជនបរទេសទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ថែមទាំងចូលរួមថែរក្សាសន្តិសុខជាតិ៕

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ