ព័ត៌មានថ្មីបំផុត


ក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី

 

នៅព្រឹកថ្ងៃពុធ ៤រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ទោ ផាន់ រតនៈ អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឌុច ចាន់តូ អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី នៅសាលាខេត្តរតនគិរី។

 

ឯកឧត្តម ឌុច ចាន់តូ អភិបាលរងខេត្ត បានថ្លែងអំណរអរគុណ និងចូលរួមសហការជាមួយក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស និងសុំអោយក្រុមការងារចុះធ្វើការឲ្យមានភាពទន់ភ្លន់ ប៉ុន្តែម៉ឺងម៉ាត់។ ឯកឧត្តម អភិបាលរង បន្តថា ក្រុមហ៊ុននៅខេត្តរតនគិរី ភាគច្រើនប្រកបរបរកសិកម្ម ហើយដីមានទំហំធំ និងឆ្ងាយពីទីរួមខេត្ត ពិបាកក្នុងការធ្វើដំណើរចុះបំពេញការងារ៕

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ