ព័ត៌មានថ្មីបំផុត


ទទួលជួបលោកស្រី ទីប្រឹក្សាទី១ ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងតំណាងអង្គការ IOM

 

ថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡុង ហាបាណា និង ឯកឧត្តម ឧត្តមសេនីយ៍ឯក វ៉ា ឈូដា អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានទទួលជួបលោកស្រី Samantha Klischer ទីប្រឹក្សាទី១ ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងតំណាងអង្គការ IOM បាននាំយកសម្ភារៈ iPad ចំនួន ៦០គ្រឿង ដែលជាជំនួយពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីរបស់អង្គការ IOM ប្រចាំនៅកម្ពុជា។ 

 

ភាគីទាំងពីរបានលើកឡើងអំពីសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអង្គការ IOM តំណាងនៅកម្ពុជា ដែលទទួលបានលទ្ធផលជាផ្លែផ្កាល្អប្រសើរ។

 

នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡុង ហាបាណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលកន្លងមកតែងយកចិត្តទុកដាក់ និងសហការយ៉ាងជិតស្និទ្ធជាមួយ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ទាំងផ្នែកបណ្ដុះបណ្ដាល ក៏ដូចជាសម្ភារៈបច្ចេកទេសដល់កិច្ចការងារជំនាញអន្តោប្រវេសន៍តាមបណ្ដាច្រកទ្វារព្រំដែនអន្តរជាតិក្នុងប្រទេសកម្ពុជា។

 

លើសពីនេះទៅទៀតតាមរយៈអង្គការ IOM តំណាងនៅកម្ពុជាតែងតែជួយគាំទ្រនៅបណ្ដាគម្រោងនានា ដែលជាសំណូមពរចាំបាច់របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាកត្តាផ្ដល់កិច្ចសហប្រតិបត្តិការយ៉ាងជិតសិ្នទ្ធលើកិច្ចការគ្រប់គ្រងទេសន្តប្រវេសន៍អន្តរជាតិប្រចាំនៅកម្ពុជា៕

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ