កិច្ចប្រជុំ ស្ដីពីការត្រៀមរៀបចំផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអេឡិចត្រនិកសលាកប័ត្រចូលព្រះរាជាណាចក្រកម្ពុជា (Cambodia e-Arrival)
កិច្ចប្រជុំ ស្ដីពីការត្រៀមរៀបចំផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអេឡិចត្រនិកសលាកប័ត្រចូលព្រះរាជាណាចក្រកម្ពុជា (Cambodia e-Arrival)
នាព្រឹកថ្ងៃសុក្រ ៦ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញបើកកិច្ចប្រជុំ ស្ដីពីការត្រៀមរៀបចំផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអេឡិចត្រនិកសលាកប័ត្រចូលព្រះរាជាណាចក្រកម្ពុជា (Cambodia e-Arrival) នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម-លោកជំទាវ អគ្គនាយករង លោក-លោកស្រីប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញបច្ចេកទេសផងដែល។
ដើម្បីបង្កើនការអភិវឌ្ឍនៃប្រព័ន្ធបច្ចេកវិទ្យា និងផ្ដល់ភាពងាយស្រួល ឆាប់រហ័ស ជូនដល់អ្នកដំណើរជាតិ និងអន្តរជាតិ ព្រះរាជាណាចក្រកម្ពុជា បានបង្កើតនូវប្រព័ន្ធចុះឈ្មោះតាមប្រព័ន្ធអនឡាញ ដែលហៅថា (Cambodia e-Arrival)។
ប្រព័ន្ធនេះមានទម្រង់ដូចខាងក្រោម៖
១. ការប្រកាសសុខភាពរបស់សុខាភិបាល
២. ការស្នើសុំទិដ្ឋាការពេលមកដល់របស់អន្តោប្រវេសន៍
៣. សលាកប័ត្រចូល-ចេញរបស់អន្តោប្រវេសន៍
៤. ការប្រកាសរបស់គយ៕
https://www.tiktok.com/@gdicambodia