ក្រុមការងារហត្ថពលកម្មជនបរទេសប្រចាំខេត្តតាកែវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដមអភិបាលខេត្ដតាកែវ
ក្រុមការងារហត្ថពលកម្មជនបរទេសប្រចាំខេត្តតាកែវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដមអភិបាលខេត្ដតាកែវ
នាព្រឹកថ្ងៃពុធ ៤រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ លីហួត បានដឹកនាំក្រុមការងារហត្ថពលកម្មជនបរទេសប្រចាំខេត្តតាកែវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ដតាកែវ ពាក់ព័ន្ធនឹងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស នៅតាមបណ្តាសហគ្រាស គ្រឹះស្ថាននានា ក្នុងភូមិសាស្រ្តទឹកដីខេត្តតាកែវ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្ត ទទួលស្វាគមន៍ និងគាំទ្រដល់ក្រុមការងារអធិការកិច្ចហត្ថកម្មជនបរទេស ដែលចុះមកអនុវត្តការងារក្នុងភូមិសាស្រ្តទឹកដីខេត្តតាកែវ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម ឧត្ដមសេនីយ៍ឯក សុខ លីហួត បានលើកឡើងអំពីតួនាទីភារកិច្ចរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានការងារ ជាពិសេសលើការងារគ្រប់គ្រង និងត្រួតពិនិត្យហត្ថពលករបរទេស ដែលមកប្រកបមុខរបរនានាក្នុងព្រះរាជាណាចក្រកម្ពុជា និងលើកអំពីសមិទ្ធផលការងារដែលក្រុមការងាររបស់អគ្គនាយកដ្ឋានទាំងពីរសម្រេចបានឆ្នាំកន្លងមកនេះ៕
https://www.tiktok.com/@gdicambodia