ព័ត៌មានថ្មីបំផុត


ក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស ចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម អភិបាលខេត្តត្បូងឃ្មុំ

 

នារសៀលថ្ងៃអង្គារ ៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ផាន់ រតនៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស ចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅសាលាខេត្តត្បូងឃ្មុំ ។

 

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងអំណរអរគុណ និងចូលរួមសហការណ៍ជាមួយក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស និងសុំអោយក្រុមការងាររួបរួមគ្នា យោគយល់គ្នា ទាំងលោកប្រធានមន្ទីរការងារ លោកស្នងការរង សូមធ្វើការអោយម៉ឹងម៉ាត់ ប៉ុន្តែទន់ភ្លន់។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការចុះអនុវត្តច្បាប់ ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការជួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការគ្រប់គ្រងជនបរទេស។ ឯកឧត្តមអភិបាលខេត្ត ក៏សូមឱ្យក្រុមការងារធ្វើរបាយការណ៍ឯកភាពគ្នាជារួម ទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត៕

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ