ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ របស់​នាយកដ្ឋានជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន

 

នៅថ្ងៃពុធ៤រោច ខែអាសាធ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤វេលាម៉ោង៨:០០ព្រឹក នៅនាយកដ្ឋានជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន។ ជាកិច្ចចាប់ផ្តេីម​ លោកឧត្តមសេនីយ៍ទោ ព្រុំ ច័ន្ទគ្រឹះស្នា អនុប្រធាននាយកដ្ឋាន បានអានរបាយការណ៍បូកសរុបប្រចាំឆមាសទី១​ ឆ្នាំ២០២៤​ ជូនអង្គពិធីសណ្តាប់ ។​ នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហាស់ សុត្ថា​ ប្រធាននាយកដ្ឋាន បានមានមតិណែនាំបូកសរុប លើការពង្រឹងរបៀបរបបការងាររដ្ឋបាល ការងារជំនាញអធិការកិច្ចហត្ថពលកម្មបរទេស និងការពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ ជាពិសេសពាក់ព័ន្ធលិខិតបទដ្ឋានគតិយុត្តិបានចង្អុលបង្ហាញឲ្យក្រុមការងារត្រួតពិនិត្យកែសម្រួលប្រកាសអន្តរក្រសួងលេខ៧១៩ ស្តីពីការពង្រឹងការងារអធិការកិច្ចហត្ថពលកម្មបរទេសមុននឹងពិភាក្សាលើពង្រាងស្តង់ដារនីតិវិធីប្រតិបត្តិការ(SOP)។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ