វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលអេឡិចត្រូនិកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដល់មន្រ្តីនគរបាលដែលកំពុងបម្រើការនៅនាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត(ន២)
វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលអេឡិចត្រូនិកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដល់មន្រ្តីនគរបាលដែលកំពុងបម្រើការនៅនាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត(ន២)
អគ្គនាយកដ្ឋានអន្តោប្រវេសន៍៖ដោយមានការឯកភាពដ៍ខ្ពងខ្ពស់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃអង្គារ ៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារបណ្តុះបណ្តាលនិងគ្រូបង្គោល នៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានអន្តោប្រវេសន៍ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលអេឡិចត្រូនិកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដល់មន្រ្តីនគរបាលដែលកំពុងបម្រើការនៅនាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត(ន២) ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៥៦រូប(ស្រី០៥រូប) ។
វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយណែនាំពីសារៈសំខាន់នៃប្រព័ន្ធគ្រប់គ្រងរដ្ឋបាលអេឡិចត្រូនិចអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដល់មន្ត្រីនគរបាលដែលបានចូលរួម ព្រោះថាប្រព័ន្ធគ្រប់គ្រងរដ្ឋបាលអេឡិចត្រូនិចនេះគឺជា ប្រព័ន្ធបច្ចេកវិទ្យាថ្មីមួយទៀត របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបង្កើតឡើងសម្រាប់បម្រើដល់ការបំពេញកិច្ចការងារប្រចាំថ្ងៃដល់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីនគរបាលទាំងអស់ ឲ្យមានភាពងាយស្រួល និងឆាប់រហ័ស ។
បន្ទាប់ពីបានស្តាប់ការពន្យល់ណែនាំពីសំណាក់ក្រុមការងាររួចមកសិក្ខាកាមដែល បានចូលរួមក៏បានថ្លែងអំណរគុណដល់ក្រុមការងារ និងគ្រូបង្គោលដែលបានបង្កើតនូវវគ្គសិក្សានេះឡើង ដើម្បីជាផលប្រយោជន៍រួមមួយក្នុងកិច្ចការងារស្នូលប្រចាំថ្ងៃ ។
ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ លោកគ្រូបានថ្លែងអំណរគុណដល់អស់លោក/លោកស្រី ដែលបានព្យាយាមស្ដាប់ការពន្យល់ក៏ដូចជាការបង្កើតនូវសំណួរល្អៗដែលធ្វើឲ្យការបណ្ដុះបណ្ដាលនេះដំណើរការដោយរលូន វគ្គបណ្ដុះបណ្ដាលបានបញ្ចប់ទៅដោយរលូនក្នុងស្មារតីសាមគ្គី និងស្និទ្ធស្នាលជាទីបំផុត។
https://www.tiktok.com/@gdicambodia