ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម អភិបាលរង នៃគណៈអភិបាលខេត្ដកែប
ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម អភិបាលរង នៃគណៈអភិបាលខេត្ដកែប
នារសៀលថ្ងៃសុក្រ ១៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ លីហួត បានដឹកនាំក្រុមការងារហត្ថពលកម្មជនបរទេសប្រចាំខេត្តកែប ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម ងិន ងិនដា អភិបាលរង នៃគណៈអភិបាលខេត្ដកែប ពាក់ព័ន្ធនឹងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស នៅតាមបណ្តា សហគ្រាស គ្រឹះស្ថាន នានា នៅក្នុងភូមិសាស្រ្ត ទឹកដីខេត្តកែប។
ជាកិច្ចចាប់ផ្ដើម ឯកឧត្ដម អភិបាលរង ទទួលស្វាគមន៍ និងគាំទ្រដល់ក្រុមការងារអធិការកិច្ចហត្ថកម្មជនបរទេសដែលចុះមកអនុវត្តការងារក្នុងភូមិសាស្រ្តខេត្តកែប ។
ឆ្លៀតក្នុងឱកាសនោះផងដែរឯកឧត្តម ឧត្ដមសេនីយ៍ឯក សុខលីហួត បានលើកឡើងអំពីតួនាទីភារកិច្ចរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៏ និង អគ្គនាយកដ្ឋានការងារ ជាពិសេសលើការងារគ្រប់គ្រងនិងត្រួតពិនិត្យហត្ថពលករបរទេស ដែលមកប្រកបមុខរបរនានាក្នុងព្រះរាជាណាចក្រកម្ពុជា និងលើកអំពីសមិទ្ធិផលការងារដែលក្រុមការងាររបស់អគ្គនាយកដ្ឋានទាំងពីរសម្រេចបានឆ្នាំកន្លងមកនេះ ។
https://www.tiktok.com/@gdicambodia