កិច្ចប្រជុំផ្សព្វផ្សាយការងារជំនាញ ការគ្រប់គ្រងភ្ញៀវចូល-ចេញកាស៊ីណូ និងចេញ-ចូលលក្ខណៈតំបន់ព្រំដែន
កិច្ចប្រជុំផ្សព្វផ្សាយការងារជំនាញ ការគ្រប់គ្រងភ្ញៀវចូល-ចេញកាស៊ីណូ និងចេញ-ចូលលក្ខណៈតំបន់ព្រំដែន
នារសៀលថ្ងៃចន្ទ ២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស .២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ដោយមានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ នៅសាលប្រជុំនាយកដ្ឋានច្រកទ្វារទី២ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារជំនាញ ការគ្រប់គ្រងភ្ញៀវចូល-ចេញកាស៊ីណូ និងចេញ-ចូលលក្ខណៈតំបន់ព្រំដែន ព្រមទាំងនីតិវិធីត្រួតពិនិត្យការចូល-ចេញច្រកទ្វារ សម្រាប់មន្រ្តីប៉ុស្តិ៍ចំណុះនាយកដ្ឋានច្រកទ្វារទី២ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋាន ព្រមទាំងមានការចូលរួមពី លោកអនុប្រធាននាយកដ្ឋានទទួលបន្ទុក ការិយាល័យ លោកនាយការិយាល័យជំនាញទាំង៣ និងលោកនាយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិទាំង១៥ ផងដែរ។
https://www.tiktok.com/@gdicambodia