ព័ត៌មានថ្មីបំផុត


ចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម អភិបាល នៃគណ: អភិបាលខេត្តស្ទឹងត្រែង

 

នៅរសៀលថ្ងៃចន្ទ ២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាខេត្តស្ទឹងត្រែង ឯកឧត្តម ឧត្តមសេនីយ៍ទោ ផាន់ រតនៈ អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស ចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម សរ សុពុត្រា អភិបាល នៃគណ: អភិបាលខេត្តស្ទឹងត្រែង ។ 

 

ក្នុងជំនួបនេះដែរ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងអំណរអរគុណ និងចូលរួមសហការណ៍ ជាមួយក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស និងគាំទ្រមតិលើកឡើងរបស់ឯកឧត្តម អគ្គនាយករង ប្រសិនបើមានបញ្ហារវាងក្រុមហ៊ុនជាមួយក្រុមការងារ សូមជូនដំណឹងមកអគ្គនាយកដ្ឋានដើម្បីមានចំណាប់ការបន្ត។ ក្នុងនោះដែរឯកឧត្តម អភិបាលខេត្តបានបន្តថា ការចុះអនុវត្តន៍ច្បាប់សូមឲ្យស្របទៅនឹងប្រសាសន៏ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គឺត្រូវធ្វើជាមន្រ្តីបម្រើរាស្រ្ត។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ