កិច្ចប្រជុំពិធីផ្សព្វផ្សាយព្រឹត្តិការណ៍ និងគោលការណ៍សំខាន់ៗដោយសង្ខេបប្រចាំសប្តាហ៍របស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
កិច្ចប្រជុំពិធីផ្សព្វផ្សាយព្រឹត្តិការណ៍ និងគោលការណ៍សំខាន់ៗដោយសង្ខេបប្រចាំសប្តាហ៍របស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
នាព្រឹកថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ សុមនា អគ្គនាយករងអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ បានចូលរួមកិច្ចប្រជុំពិធីផ្សព្វផ្សាយព្រឹត្តិការណ៍ និងគោលការណ៍សំខាន់ៗដោយសង្ខេបប្រចាំសប្តាហ៍របស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ដែលប្រព្រឹត្តទៅនៅបន្ទប់ប្រជុំខេត្តបាត់ដំបង ទីស្តីការក្រសួងមហាផ្ទៃ ។
កិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ជាច្រើនរូប។
ក្នុងកិច្ចប្រជុំនេះក៏មានការឡើងធ្វើបទបង្ហាញរបស់អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកត្តាសំខាន់ៗ ពីស្ថានភាពគ្រឿងញៀននៅកម្ពុជា នៅតែបន្តទទួលរងឥទ្ធិពលជាសាកលនៃបញ្ហាគ្រឿងញៀន និងទីតាំងភូមិសាស្ត្រនៅជិតតំបន់ត្រីកោណមាស។ គ្រឿងញៀនត្រូវបានគេដឹកជញ្ជូនចូលមកកម្ពុជា ដើម្បីបន្តទៅប្រទេសទី៣ តាមច្រកផ្លូវគោក ទឹក អាកាស ដែលគ្រឿងញៀននាំចូលកន្លងមកមាន មេតំហ្វេតាមីន អ៊ិចស្តាស៊ី កេតាមីន និងហេរ៉ូអីន ពិសេសមកពីតំបន់ត្រីកោណមាស។ ក្រុមឧក្រិដ្ឋជនបានយកទីតាំងកម្ពុជាធ្វើជាច្រកដឹកជញ្ជូនគ្រឿងញៀន និងជាទីតាំងលួចលាក់កែច្នៃខុសច្បាប់ ធ្វើឲ្យការប្រើប្រាស់គ្រឿងញៀន ត្រូវបានរីកដុះដាលដល់ទីជនបទ ។
ដើម្បីប្រយុទ្ធប្រឆាំងនិងគ្រឿងញៀន កិច្ចប្រជុំបានដាក់ចេញនូវវិធានការ និងគោលការណ៍សំខាន់ៗ បង្កើនការអប់រំផ្សព្វផ្សាយ ឲ្យបានទូលំទូលាយជាពិសេសតាមមូលដ្ឋានទីជនបទ បង្កើតយន្តការគ្រប់គ្រងសារជាតិគីមីផ្សំ ឲ្យតឹងរឹងម៉ត់ចត់ត្រឹមត្រូវច្បាស់លាស់ បន្តការទប់ស្កាត់ការនាំចូលគ្រឿងញៀន ការកែច្នៃ និងផលិតគ្រឿងញៀន បន្តយន្តការលប់បំបាត់ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀនខុសច្បាប់ ពង្រឹង កិច្ចសហប្រតិបត្តិការអន្តរជាតិឲ្យកាន់តែមានប្រសិទ្ធភាព។
https://www.tiktok.com/@gdicambodia