ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំពិភាក្សាលើការរៀបចំសេចក្តីព្រាងកិច្ចព្រមព្រៀង ស្តីពីរបបគ្រប់គ្រងព្រំដែនកម្ពុជា-វៀតណាម

 

នាព្រឹកថ្ងៃចន្ទ ២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ និងលោកជំទាវ ឧត្តមសេនីយ៍ទោ សែន ពិសិដ្ឋដានីតា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចូលរួមកិច្ចប្រជុំពិភាក្សាលើការរៀបចំសេចក្តីព្រាងកិច្ចព្រមព្រៀង ស្តីពីរបបគ្រប់គ្រងព្រំដែនកម្ពុជា-វៀតណាម និងសេចក្តីព្រាងកិច្ចព្រមព្រៀង ស្តីពីរបបគ្រប់គ្រងច្រកទ្វារព្រំដែន និងការចេញចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម ក្រោមអធិបតីភាព ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការអន្តរក្រសួង នៅទីស្តីការក្រសួងមហាផ្ទៃ។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ