ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំសំណើសុំផ្តល់កិច្ចសហការឲ្យមានការរៀបចំកិច្ចប្រជុំរវាង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានពន្ធនាគារ និងតំណាងក្រសួងយុត្តិធម៌

 

នាព្រឹកថ្ងៃចន្ទ ២ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ព្រមទាំងក្រុមការងារពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញចូលរួមកិច្ចប្រជុំសំណើសុំផ្តល់កិច្ចសហការឲ្យមានការរៀបចំកិច្ចប្រជុំរវាង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានពន្ធនាគារ និងតំណាងក្រសួងយុត្តិធម៌ ដើម្បីស្វែងរកមតិឯកភាពគ្នាលើការបណ្ដេញជនបរទេស ដែលបានអនុវត្តទោសចប់ពីពន្ធនាគារ ចេញពីព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដែលប្រារព្ធនៅក្រសួងយុត្តិធម៌។ 

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ