ចុះត្រួតពិនិត្យពង្រឹងរបៀបរបបការងារណែនាំដល់មន្ត្រីនៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ
ចុះត្រួតពិនិត្យពង្រឹងរបៀបរបបការងារណែនាំដល់មន្ត្រីនៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ
នៅថ្ងៃសៅរ៍ ១៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានចាត់តាំងលោកឧត្តមសេនីយ៍ទោ លី សុខគួង ប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងលោកឧត្តមសេនីយ៍ត្រី ឈួ គឹមនី ប្រធាននាយកដ្ឋានច្រកទ្វារទី១ បានដឹកនាំមន្ត្រី ចុះត្រួតពិនិត្យពង្រឹងរបៀបរបបការងារណែនាំដល់មន្ត្រីនៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ពីការអនុវត្តការងារជំនាញ និង ការទទួលបដិសណ្ឋារកិច្ចភ្ញៀវ ក្នុងនោះផងដែរក៏បានអញ្ជើញតំណាងក្រុមហ៊ុនអាកាសចរណ៍ចំនួន ០៨ ដើម្បីស្នើកិច្ចសហការគ្នាលើការបំពេញការស្នើសុំទិដ្ឋាការតាមប្រព័ន្ធ Cambodia E-Arrival និងផ្ដល់ភាពងាយស្រួលជូនភ្ញៀវជាតិ អន្តរជាតិចូលព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សំដៅធ្វើឱ្យមានភាពឆាប់រហ័សជូនភ្ញៀវទេសចរណ៍។
https://www.tiktok.com/@gdicambodia