ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម អភិបាលរងខេត្ត នៃគណៈអភិបាលខេត្តឧត្តរមានជ័យ
ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម អភិបាលរងខេត្ត នៃគណៈអភិបាលខេត្តឧត្តរមានជ័យ
នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ទោ ផាន់ រតនៈ អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ហួន វ៉ាន់និត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តនៅសាលាខេត្តឧត្តរមានជ័យ។
ឯកឧត្តម ហួន វ៉ាន់និត អភិបាលរងខេត្ត បានថ្លែងអំណរគុណចំពោះក្រុមការងារដែលបានចុះមកត្រួតពិនិត្យពលករបរទេសបម្រើការងារក្នុងខេត្តឧត្តរមានជ័យ ដើម្បីប្រមូលថវិកាចូលរដ្ឋ និងចូលរួមថែរក្សាសន្តិសុខជាតិ តាមរយៈការគ្រប់គ្រងចំនួនពលករបរទេសដែលបម្រើការងារក្នុងខេត្ត។
ក្នុងនោះដែរ ឯកឧត្តមអភិបាលរង បានសម្តែងក្តីរីករាយ និងចូលរួមសហការគាំទ្រជាមួយក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសដើម្បីអនុវត្តច្បាប់ ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារ៕
https://www.tiktok.com/@gdicambodia