ព័ត៌មានថ្មីបំផុត


ចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម អភិបាលរង នៃគណ: អភិបាលខេត្តមណ្ឌលគីរី

 

នៅព្រឹកថ្ងៃពុធ ១២កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ទោ ផាន់ រតនៈ អគ្គនាយករង​ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស ចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ចាន់ រតនា អភិបាលរង នៃគណ: អភិបាលខេត្តមណ្ឌលគីរី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត នៅសាលាខេត្តមណ្ឌលគីរី។ 

 

ក្នុងជំនួបនេះដែរ ឯកឧត្តម អភិបាលរងខេត្ត បានលើកឡើងពីបញ្ហាដែលប្រឈមគឺទីតាំងភូមិសាស្រ្តធំ ពិបាកក្នុងការធ្វើដំណើរ ស្ថានភាពផ្លូវមានទឹកលិច និងសូមឲ្យ ក្រុមការងារសហការជាមួយ សមត្ថកិច្ចមូលដ្ឋាន ក្នុងការជូនដំណឹងដល់ក្រុមហ៊ុន ។ 

 

ជាមួយគ្នានេះដែរ ឯកឧត្តម ចាន់ រតនា អភិបាលរងខេត្ត ក៏បានគាំទ្រនិងជំរុញឲ្យក្រុមការងារចុះត្រួតពិនិត្យឲ្យបាននូវក្រុមហ៊ុនណាដែលមិនសហការ និងក្រុមហ៊ុនដែលគ្មាននាមករណ៍ ឯកឧត្តមអភិបាលរង ចូលរួមសហការគាំទ្រជាមួយក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសដើម្បីអនុវត្តន៏ ច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារ ។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ