ចូលជួបសម្តែងការគួរសមឯកឧត្តម អភិបាលរង នៃគណ: អភិបាលខេត្តក្រចេះ
ចូលជួបសម្តែងការគួរសមឯកឧត្តម អភិបាលរង នៃគណ: អភិបាលខេត្តក្រចេះ
នៅថ្ងៃអង្គារ៍ ១១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាខេត្តក្រចេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ផាន់ រតនៈ អគ្គនាយករង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស ចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ភឹម ភីរ៉ា អភិបាលរង នៃគណ: អភិបាលខេត្តក្រចេះ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ។
ក្នុងជំនួបនេះ ឯកឧត្តម ភឹម ភីរ៉ា អភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ បានលើកទឹកចិត្តដល់ក្រុមការងារ ដែលបានចុះអនុវត្តន៍ច្បាប់ចូលរួមចំណែកក្នុងការគាងគងថវិការចូលរដ្ឋ និងបន្តការផ្សព្វផ្សាយដល់ក្រុមហ៊ុនដែលមានប្រើប្រាស់ពលករបរទេសដែលមិនគោរពច្បាប់ អោយមកគោរពច្បាប់វិញ ។
ឯកឧត្តមអភិបាលរង ក៏មានសេចក្តីរីករាយចូលរួមសហការគាំទ្រជាមួយក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសដើម្បីអនុវត្តន៏ ច្បាប់ស្តីពីអន្តោប្រវេសន៏ និងច្បាប់ស្តីពីការងារ ។
ឯកឧត្តអភិបាលរងខេត្ត បានសំណូមពរដល់លោកប្រធានមន្ទីរការងារខេត្ត និង លោកស្នងការរងខេត្ត សហការជាមួយក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស អោយបានល្អ ។ ជាចុងបញ្ចប់ ឯកឧត្តម អភិបាលរង បានផ្តាំផ្ញើសួរសុខទុក្ខឯកឧត្តម អគ្គនាយកទាំងពីរ ។
https://www.tiktok.com/@gdicambodia