ព័ត៌មានថ្មីបំផុត


ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលេខាទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា

 

នាព្រឹកថ្ងៃពុធ ១២ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលេខាទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា មានលោក Lincoln Tedrick លេខាទី១ ដែលនឹងចប់អាណត្តិការងារនាពេលឆាប់ៗខាងមុខនេះ និងលោកស្រី Sam KLITSCHER លេខាទី១ថ្មី និងមន្រ្តីទូតមួយរូបទៀត។

 

គោលបំណងនៃជំនួបពិភាក្សា គឺលោក Lincoln Tedrick លេខាទី១ ជម្រាបលា និងឧទ្ទេសនាមលោកស្រី Sam KLITSCHER ដែលនឹងបន្តការងារក្នុងនាមជាលេខាទី១ថ្មី របស់ស្ថាទូតជំនួសរូបលោក និងដើម្បីពិភាក្សាអំពីចំណុចនៃកិច្ចសហការលើការងារអន្តោប្រវេសន៍ និងស្វែងយល់អំពីលទ្ធភាពដែលភាគីអូស្រ្តាលីផ្តល់ជំនួយបណ្តុះបណ្តាលសម្រាប់មន្រ្តីអន្តោប្រវេសន៍កម្ពុជានាពេលខាងមុខ។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ