ព័ត៌មានថ្មីបំផុត


ពិធីផ្សព្វផ្សាយព្រឹត្តិការណ៍និងគោលការណ៍សំខាន់ៗដោយសង្ខេបប្រចាំសប្តាហ៍

 

នាព្រឹកថ្ងៃពុធ ១២កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ លួ រ៉ាបូ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយព្រឹត្តិការណ៍និងគោលការណ៍សំខាន់ៗដោយសង្ខេបប្រចាំសប្តាហ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ។

ពិធីនេះប្រព្រឹត្តទៅនៅបន្ទប់ប្រជុំ ខេត្តបាត់ដំបង ទីស្តីការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងតំណាងអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត៕

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ