ព័ត៌មានថ្មីបំផុត


ចូលរួមកម្មវិធីសម្តែងការគួរសម ជាមួយ ឯកឧត្តម អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ

 

នៅរសៀលថ្ងៃអង្គារ ១១ កើតខែ អាសាឍ ឆ្នាំ រោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ សុមនា អគ្គនាយករងអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញចូលរួមកម្មវិធីសម្តែងការគួរសម ជាមួយ ឯកឧត្តម ហ៊ុន សុរិទ្ធី អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ។ 

 

ជំនួបនេះដែរ ក៏មានការចូលពីលោក លោកស្រីជា អភិបាលរងតាមបណ្តាលខណ្ឌទាំង ១៤ លោកប្រធានការិយាល័យច្បាប់ លោកអនុប្រធានមន្ទីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញ លោកនាយការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកប្រធានក្រុមការងារ និងអនុប្រធានក្រុមការងារអធិការកិច្ចហត្ថពលកម្មបរទេស។

 

ឯកឧត្តម ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា រាល់សកម្មភាពការងាររបស់ក្រុមលេខាធិការដ្ឋាន លើការងារគ្រប់គ្រង ត្រួតពិនិត្យ គោលដៅស្នាក់នៅរបស់ជនបរទេស សូមឯកភាពទម្រង់តែមួយ និងអនុគ្រោះចំពោះការចុះគោលដៅដែលមានលាយឡំទាំងការស្នាក់នៅ និងធ្វើការងារក្នុងកន្លែងតែមួយ ព្រមទាំងស្នើកែសម្រួលទិន្នន័យក្នុងប្រព័ន្ធ FPCS ផងដែរ។ 

 

ឯកឧត្តម អភិបាលរង ក៏បានគាំទ្រលើដំណើការការងារអធិការកិច្ចហត្ថពលកម្មបរទេស និងផ្តល់កិច្ចសហការគ្រប់មធ្យោបាយ បើមានតម្រូវការពីក្រុមការងារអធិការកិច្ចហត្ថពលកម្មបរទេសទាំង ៧ នៅរាជធានីភ្នំពេញ៕

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ