ព័ត៌មានថ្មីបំផុត


ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី "ឯកសារទស្សនាទាន នៃការកសាងថ្នាលឌីជីថលសម្រាប់តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍”

 

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ១១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពី "ឯកសារទស្សនាទាន នៃការកសាងថ្នាលឌីជីថលសម្រាប់តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍” ក្រោមអធិបតីភាព ឯកឧត្ដម សាត សាមី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ កម្មពិធីនេះប្រព្រឹត្តទៅនៅអគារតេជោសែន ជាន់ទី១០ ទីស្ដីការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

 

ក្នុងកិច្ចប្រជុំពិគ្រោះយោបល់នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដម អគ្គនាយក អគ្គនាយករង លោកប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ដែលអញ្ជើញមកពីក្រសួង ស្ថាប័នរាជរដ្ឋាភិបាល គ្រឹះស្ថានសិក្សា វិស័យឯកជនជាច្រើនរូបផងដែរ៕

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ