ព័ត៌មានថ្មីបំផុត


ប្រជុំផ្សព្វផ្សាយលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៤ និងអនុវត្តទិសដៅបន្ត របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍

 

នាព្រឹកថ្ងៃចន្ទ ១០កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត បានប្រជុំផ្សព្វផ្សាយលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៤ និងអនុវត្តទិសដៅបន្ត របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅសាលប្រជុំជាន់ទី៣ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហាស់ ម៉េងឡុង អគ្គនាយករងអន្តោប្រវេសន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងិន សុផាត អគ្គនាយករងអន្តោប្រវេសន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពុំ វិត្យា អគ្គនាយករងអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ទោ លី សុខគួង ប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត ឯកឧត្តម លោកជំទាវ ទីប្រឹក្សាក្រសួងមហាផ្ទៃ និងសមាសភាពចូលរួមចំនួន ១៥៤រូប (ស្រី២២រូប)។

 

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី អនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក ប្រធានក្រុមផ្តល់ទិដ្ឋាការទាំង២៧ប៉ុស្តិ៍ និងមន្ត្រីជំនាញដែលពាក់ព័ន្ធ។

 

ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានធ្វើការកោតសរសើរយ៉ាងមុតមាំមកកាន់ លោកឧត្តមសេនីយ៍ទោ លី សុខគួង ប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត ដែលបានដឹកនាំនាយកដ្ឋានទទួលបានលទ្ធផលល្អប្រសើរ និងបន្តណែនាំដល់អង្គពិធី ១-បន្តពង្រឹងការងារគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ ក៏ដូចជាការគ្រប់គ្រងរថយន្តដែលមានស្លាកលេខនគរបាលជាតិ និងការគ្រប់គ្រងអាវុធជាតិផ្ទុះ។

 

២-ក្រុមផ្តល់ទិដ្ឋាការតាមបណ្តាច្រកទ្វារត្រូវបន្តពង្រឹងកិច្ចជំនាញ ការស្លៀកពាក់ឯកសណ្ឋាន ការបដិសណ្ឋារភ្ញៀវបរទេសដែលមកស្នើសុំទិដ្ឋាការចូលប្រទេសឱ្យបានល្អប្រសើរ។ ៣-បន្តទប់ស្កាត់បទល្មើសផ្សេងៗ តាមបណ្តាច្រកទ្វារអន្តរជាតិនានា។ ៤-ការប្រជុំរបបកំណត់ ការិយាល័យទាំងអស់យកចិត្តទុកដាក់ និងអនុវត្តជាប្រចាំខែឱ្យមានប្រសិទ្ធិភាពខ្ពស់។ ៥-ការិយាល័យទិដ្ឋាការចូល សូមឱ្យមន្ត្រីផ្តល់ទិដ្ឋាការបន្តយកចិត្តដាក់ក្នុងការផ្តល់ទិដ្ឋាការជៀសវាងផ្តល់ទិដ្ឋាការខុសដល់ភ្ញៀវទេសចរ។ ៦-បន្តអនុវត្តពង្រឹងការត្រួតពិនិត្យឯកសារសពន្យារទិដ្ឋាការស្នាក់នៅបណ្តោះអាសន្ន ឯកសារទិដ្ឋាការចេញ និង ការស្រាវជ្រាវសំណើរសុំទិដ្ឋាការចូលជនបរទេស របស់បណ្តាក្រុមហ៊ុននានា។ ៧-បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ