ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំត្រៀម ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំអគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី២៧

 

នារសៀលថ្ងៃសុក្រ ៧ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំកិច្ចប្រជុំត្រៀម ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំអគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី២៧ ( 27th DGICM) និងកិច្ចប្រជុំពាក់ព័ន្ធ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

 

ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពី អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងសមាសភាពដែលត្រូវទៅចូលរួមប្រជុំ នៅប្រទេសវៀតណាម។

 

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក បានមានប្រសាសន៍ ឲ្យក្រុមការងារត្រៀមរៀបចំបែងចែកសមាសភាពដែលត្រូវចូលរួមកិច្ចប្រជុំដែលពាក់ព័ន្ធ និងរបាយការណ៍ ឯកសារដែលពាក់ព័ន្ធក្នុងកិច្ចប្រជុំ។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ