ព័ត៌មានថ្មីបំផុត


ទទួលជួបពិភាក្សាការងារជាមួយអនុប្រធានបេសកកម្មកាទូតប៉ាគីស្ថាន និងប្រធានកុងស៊ុល

 

នៅរសៀលថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ទោ លួ រ៉ាបូ អគ្គនាយកស្ដីទី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលជួបពិភាក្សាការងារជាមួយ លោក Ali Mehmood អនុប្រធានបេសកកម្មកាទូតប៉ាគីស្ថាន និងលោក Muhammad Ija ប្រធានកុងស៊ុល នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានការចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍ទោ លី សុខគួង ប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត លោកអនុប្រធាននាយកដ្ឋានច្រកទ្វារទី១ និងលោកអនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ