កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារបន្តខែកក្កដា ឆ្នាំ២០២៤របស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវីធី
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារបន្តខែកក្កដា ឆ្នាំ២០២៤របស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវីធី
នាព្រឹកថ្ងៃពុធ ៥ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវីធី បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ឡៃសីឡា, ឯកឧត្តម ឧត្តមសេនីយ៍ឯក កែម សារិន, ឯកឧត្តម ឧត្តមសេនីយ៍ទោ ទូច សម្បត្តិ អគ្គនាយករងអន្តោប្រវេសន៍, លោកឧត្តមសេនីយ៍ឯក យូ សារុំ ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី។
កិច្ចប្រជុំនេះក៏មានការចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ អនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ ទាំង៦ លោក លោកស្រី នាយរងការិយាល័យ នាយផ្នែក និងមន្ត្រីពាក់ព័ន្ធ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដម អគ្គនាយករង រួមទាំង ឯកឧត្តមប្រធាននាយកដ្ឋាន ក៏បានណែនាំឲ្យការិយាល័យជំនាញ ព្រមទាំង មន្ត្រីទាំងអស់បន្តសហការអនុវត្តការងារជំនាញទៅតាមទិសដៅការងារដែលបានដាក់ជូន។ ជាមួយគ្នានេះដែរ ឯកឧត្តម អគ្គនាយករង ក៏បានណែនាំអំពីការងារជំនាញបន្ថែមដល់មន្ត្រីទាំងអស់នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីដើម្បីការងារកាន់តែមានប្រសិទ្ធភាពខ្ពស់។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/