ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តរបស់នាយកដ្ឋានច្រកទ្វារទី១

 

នារសៀលថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នាយកដ្ឋានច្រកទ្វារទី១ បានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករងជួយអគ្គនាយក ដឹកនាំនាយកដ្ឋានច្រកទ្វារទី១ និងដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ត្រី ឈួ គឹមនី ប្រធាននាយកដ្ឋានច្រកទ្វារទី១ លោក-លោកស្រី អនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យទាំង៣ លោកនាយ-នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ និងព្រំដែនអន្តរជាតិ នាយ-នាយរងផ្នែក និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត នៅសាលប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ