ព័ត៌មានថ្មីបំផុត


ចុះជួបសំណេះសំណាលជាមួយតំណាងសមាគមជនបរទេសអន្តោប្រវេសន្តវៀតណាមក្នុងខេត្តកំពត

 

នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្តនិងជនភៀសខ្លួន ព្រមទាំងសហការី បានចូលជួបសម្តែងការគួរសមនឹង លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពត ដែលអមដំណើរដោយ លោកស្នងការរងទទួលផែនអន្តោប្រវេសន៍ លោកស្នងការរងទទួលជួយការងារអន្តោប្រវេសន៍ លោកនាយការិយាល័យគ្រប់គ្រងជនបរទេស និងលោកនាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៅស្នងការដ្ឋាននគរបាលខេត្តកំពត។

បន្ទាប់មក បានសហការជាមួយ លោកស្នងការរងទទួលផែនអន្តោប្រវេសន៍ លោកស្នងការរងទទួលជួយការងារអន្តោប្រវេសន៍ លោកនាយការិយាល័យគ្រប់គ្រងជនបរទេស លោកនាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី អធិការរងផែនអន្តោប្រវេសន៍ ក្រុងកំពត និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលកោះត្រើយ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានចុះជួបសំណេះសំណាលជាមួយតំណាងសមាគមជនបរទេសអន្តោប្រវេសន្តវៀតណាម ចំនួន ៣៥នាក់ ក្នុងគោលបំណងប្រមែប្រមូល-ក្តាប់ឱ្យបាននូវការលំបាក និងសំណូមពរ ដើម្បីដោះស្រាយជូនពួកគាត់ ជាពិសេសបានពន្យល់លម្អិតអំពីអត្ថប្រយោជន៍នៃប្រកាសទទួលស្គាល់ ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ការពិន័យអន្តរការណ៍ និងណែនាំពួកគាត់បន្តគោរពច្បាប់ស្តីពីអន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជា។

ដោយឡែកនៅពេលរសៀល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត និងផ្សព្វផ្សាយលិខិតបទដ្ឋាននានាពាក់ព័ន្ធការងារជំនាញគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត ជូនដល់ អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាននៅស្នងការដ្ឋាននគរបាលខេត្តកំពត ដោយមានការចូលរួមពីលោកស្នងការរងទទួលផែនអន្តោប្រវេសន៍ លោកស្នងការរងទទួលជួយការងារអន្តោប្រវេសន៍ លោកនាយការិយាល័យគ្រប់គ្រងជនបរទេស លោកនាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី លោកនាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ-អភិបាលរង-អធិការរងផែនអន្តោប្រវេសន៍-នាយផ្នែកអន្តោប្រវេសន៍ ទាំង ០៨ក្រុង/ស្រុក មេឃុំ/ចៅសង្កាត់ និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាល ៩៣ឃុំ/សង្កាត់ និងសមាជិកនៃអង្គប្រជុំ សរុបចំនួន ២៦៥នាក់។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ