ព័ត៌មានថ្មីបំផុត


ចុះជួបសំណេះសំណាលជាមួយតំណាងសមាគមជនបរទេសអន្តោប្រវេសន្តវៀតណាមខេត្តកោះកុង

 

នាព្រឹកថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នេះ លោកឧត្តមសេនីយ៍ទោ តូច ពិដោរឡា អនុប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត និងជនភៀសខ្លួន ព្រមទាំងសហការី បានសហការជាមួយលោកស្នងការរងផែនអន្តោប្រវេសន៍ លោកនាយការិយាល័យគ្រប់គ្រងជនបរទេស លោកនាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី និងលោកអធិការរងផែនអន្តោប្រវេសន៍ក្រុងខេមរភូមិន្ទ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលដងទង់ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានចុះជួបសំណេះសំណាលជាមួយតំណាងសមាគមជនបរទេសអន្តោប្រវេសន្តវៀតណាមចំនួន ៣៥នាក់ ក្នុងគោលបំណងប្រមែប្រមូលក្តាប់ឱ្យបាននូវការលំបាក និងសំណូមពរ ដើម្បីដោះស្រាយជូនពួកគាត់ ជាពិសេសបានពន្យល់លម្អិតអំពីអត្ថប្រយោជន៍នៃប្រកាសទទួលស្គាល់ ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ការពិន័យអន្តរការណ៍ និងណែនាំពួកគាត់បន្តគោរពច្បាប់ ស្តីពីអន្តោប្រវេសន៍ នៃព្រះរាជាណាចក្រកម្ពុជា។

 

ដោយឡែកនៅពេលរសៀល លោកឧត្តមសេនីយ៍ទោ តូច ពិដោរឡា អនុប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត និងជនភៀសខ្លួន និងលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត និងផ្សព្វផ្សាយលិខិតបទដ្ឋាននានាពាក់ព័ន្ធការងារជំនាញគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត ជូនដល់អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន នៅស្នងការដ្ឋាននគរបាលខេត្តកោះកុង។

 

កិច្ចប្រជុំនេះ មានការចូលរួមពីលោកស្នងការរងទទួលផែនអន្តោប្រវេសន៍ លោកស្នងការរងទទួលផែន អត្តសញ្ញាណកម្ម លោកនាយការិយាល័យគ្រប់គ្រងជនបរទេស លោកនាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកអធិការ អធិការងទទួលផែនអន្តោប្រវេសន៍ទាំង ៧ ក្រុង/ស្រុក លោក លោកស្រី មេឃុំ/ចៅសង្កាត់ទាំង ២៩ លោកនាយប៉ុស្ដិ៍នគរបាលឃុំ/សង្កាត់ទាំង ២៩ ព្រមទាំងសមាជិកចូលរួមក្នុងអង្គពិធី សរុបចំនួន ១២០នាក់ផងដែរ ៕

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ