ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំពិភាក្សា និងស្តាប់ការធ្វើបទបង្ហាញស្តីពីគោលនយោបាលបច្ចេកវិទ្យា ដោយផ្តោតទៅលើយុទ្ធសាស្ត្រនិងផែនការសកម្មភាពស្តីពីសន្តិសុខសាយប័រ និងការងារប្រយុទ្ធប្រឆាំងកម្មវិធីមេរោគ 

 

នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា និងស្តាប់ការធ្វើបទបង្ហាញស្តីពីគោលនយោបាលបច្ចេកវិទ្យា ដោយផ្តោតទៅលើយុទ្ធសាស្ត្រនិងផែនការសកម្មភាពស្តីពីសន្តិសុខសាយប័រ និងការងារប្រយុទ្ធប្រឆាំងកម្មវិធីមេរោគ (Ransomware) ជាមួយភាគីអូស្ត្រាលី ដែលដឹកនាំដោយលោក Brendan Dowling ឯកអគ្គរដ្ឋទូត ទទួលបន្ទុកកិច្ចការសាយប័រ និងបច្ចេកវិទ្យា ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ នៅទីស្តីការក្រសួងមហាផ្ទៃអូស្ត្រាលី៕

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ