ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំ ជាមួយសមាសភាព ក្រុមការងារបណ្តុះបណ្តាល និងគ្រូបង្គោល របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍

 

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ៖ ថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយសមាសភាព ក្រុមការងារបណ្តុះបណ្តាល និងគ្រូបង្គោល របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋានរដ្ឋបាលសរុប លោកអនុប្រធាននាយកដ្ឋាន លោកនាយ-នាយរងការិយាល័យ ពាក់ព័ន្ធមួយចំនួន។

 

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានធ្វើការពិនិត្យចំពោះសេចក្តីព្រាងក្រុមការងារ និងសេចក្តីព្រាងផែនការសកម្មភាព ដែលនឹងជាផ្នែកដ៏សំខាន់មួយក្នុងការចូលរួមចំណែកក្នុងការពង្រឹង និងពង្រីកសក្តានុពលភាពធនធានមនុស្សរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ឱ្យកាន់តែមានភាពប្រសើរឡើង។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ