ឧត្តមសេនីយ៍ឯក សារិន សារីណូ ដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារសម្រាប់ខែឧសភា ឆ្នាំ២០២២
នារសៀលថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយកដ្ឋានច្រកទ្វារទី២ បានបើកកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារសម្រាប់ខែឧសភា ឆ្នាំ២០២២ របស់នាយកដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋាន ព្រមទាំងមានការចូលរួមពីសំណាក់លោក-លោកស្រីអនុប្រធាននាយកដ្ឋាន លោកនាយ-នាយរងការិយាល័យ នាយផ្នែក-នាយរងផ្នែកចាំបាច់មួយចំនួន។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន មានប្រសាសន៍បើកកិច្ចប្រជុំ ព្រមទាំងបានអនុញ្ញាតឲ្យលោកនាយការិយាល័យរដ្ឋបាលសរុប ឡើងអាននូវសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ ជូនអង្គប្រជុំជ្រាប។ ក្នុងកិច្ចប្រជុំនោះ ក៏មានការចូលរួមលើកជាសំណូមពរមួយចំនួនរបស់ការិយាល័យជំនាញទាំងពីរផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានដោះស្រាយនូវរាល់សំណូមពរដែលការិយាល័យជំនាញទាំងពីរបានលើកឡើង ព្រមទាំងបានណែនាំការងារជំនាញមួយចំនួន ក៏ដូចជាដាក់ចេញនូវទិសដៅការងារសម្រាប់អនុវត្តបន្តដល់លោក-លោកស្រីអនុប្រធាននាយកដ្ឋាន និងការិយាល័យជំនាញ ដោយត្រូវបន្តពង្រឹងការគ្រប់គ្រងបញ្ជីវត្តមាន និងវិន័យរបស់កងកម្លាំងនគរបាលជាតិឲ្យបានម៉ឺងម៉ាត់។ ទន្ទឹមនឹងនោះ ឯកឧត្តម បានសម្រេចប្រកាសនូវសមាសភាពក្រុមប្រឹក្សាវិន័យថ្មីរបស់នាយកដ្ឋាន ព្រមទាំងបានណែនាំថ្នាក់ដឹកនាំអនុប្រធាននាយកដ្ឋានដែលទទួលបន្ទុកតាមបណ្តាប៉ុស្តិ៍ ត្រូវបន្តតាមដាននូវរាល់ប្រកាស ឬសេចក្តីសម្រេចថ្មីរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការចេញ-ចូលប្រទេសជាលក្ខណៈតំបន់នូវជនជាតិវៀតណាម និងបានណែនាំការិយាល័យជំនាញទាំងបី ត្រូវត្រៀមរៀបចំឯកសារតាមបណ្តាឆ្នាំពាក់ព័ន្ធ ឲ្យបានរួចរាល់ ដើម្បីក្រុមការងារសវនកម្មចុះត្រួតពិនិត្យ នាពេលខាងមុខនេះ ៕
![](/public/ckfinder/userfiles/files/1(8).jpg)
![](/public/ckfinder/userfiles/files/2(6).jpg)
![](/public/ckfinder/userfiles/files/3(6).jpg)
![](/public/ckfinder/userfiles/files/5(8).jpg)
![](/public/ckfinder/userfiles/files/6(4).jpg)
![](/public/ckfinder/userfiles/files/7(5).jpg)
![](/public/ckfinder/userfiles/files/8(5).jpg)
![](/public/ckfinder/userfiles/files/9(2).jpg)
![](/public/ckfinder/userfiles/files/10(9).jpg)
![](/public/ckfinder/userfiles/files/11(4).jpg)
![](/public/ckfinder/userfiles/files/12(4).jpg)
![](/public/ckfinder/userfiles/files/13(3).jpg)
![](/public/ckfinder/userfiles/files/14(3).jpg)
![](/public/ckfinder/userfiles/files/15(3).jpg)
![](/public/ckfinder/userfiles/files/16(3).jpg)
![](/public/ckfinder/userfiles/files/17(3).jpg)