កិច្ចប្រជុំផែនការអនុវត្ត ស្ដីពីការគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារៈណនៅក្នុងខេត្តព្រះសីហនុ

 

 

 

ភ្នំពេញ÷ នាព្រឹកថ្ងៃសុក្រ ៩ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២នេះឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបើកកិច្ចប្រជុំការអនុវត្ត ផែនការ ស្ដីពីការគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារ:ណនៅក្នុងខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួម ដោយឯកឧត្តម អគ្គនាយករង ឯកឧត្តមប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

 

 

កិច្ចប្រជុំនេះបានធ្វើឡើងតាមការណែនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបន្ទាប់ពីពេលដែលខេត្តព្រះសីហនុ បាននិងកំពុងតែមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសមកព័ន្ធ សំណង់ ផ្លូវថ្នល់ដែលជាតំបន់សេដ្ឋកិច្ចទំនើប ។

ទន្ទឹមនឹងការរីកចម្រើននេះ បញ្ហាសន្តិសុខសុវត្ថិភាពត្រូវបានពង្រឹងថែមទៀតជាប្រចាំ និងជាការចាំបាច់ដើម្បីសុវត្ថភាពការរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាធានាដល់ដំណើរការអាជីវកម្មគ្រប់ផែ្នករបស់អ្នកវិនិយោគទាំងជាតិនិងបរទេស ។

កិច្ចប្រជុំរបស់អគ្គនាយដ្ឋានអន្តោប្រវេសន៍នេះក៏បានលើកឡើងពីវិធានការជាក់ស្ដែងក្នុងការអនុវត្ត នឹងបានបែងចែកក្រុមការងារក្នុងគោលដៅដើម្បីពង្រឹងការគ្រប់គ្រងជនបរទេសចូលមកក្នុងប្រទេសកម្ពុជា ៕

 

 

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ