ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឡុង ហាបាណា បានចូលរួមកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រី ពិភាក្សាលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំគណៈកម្មាធិការចម្រុះ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងថៃ លើកទី១១
នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឡុង ហាបាណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ បានចូលរួមកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រី ពិភាក្សាលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំគណៈកម្មាធិការចម្រុះ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងថៃ លើកទី១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិត សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស នៅទីស្តីការក្រសួងការបរទេស ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ។
កិច្ចប្រជុំបានផ្តោតសំខាន់ទៅលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំគណៈកម្មាធិការចម្រុះ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងថៃ លើកទី១១។
ចំពោះកិច្ចប្រជុំថ្នាក់ពេញអង្គ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងថៃ លើកទី១១នឹងរៀបចំឡើងនៅថ្ងៃសៅរ៍ទី១៨ ខែធ្នូ ឆ្នាំ២០២១។
![](/public/ckfinder/userfiles/files/269613230_1743991559138700_2297230438712347518_n.jpeg)
![](/public/ckfinder/userfiles/files/269079826_1743991419138714_5523926937044992821_n.jpeg)
![](/public/ckfinder/userfiles/files/269679059_1743991469138709_7876691893530930636_n.jpeg)
![](/public/ckfinder/userfiles/files/269613387_1743991379138718_3900504624416471053_n.jpeg)
![](/public/ckfinder/userfiles/files/268978743_1743991479138708_8748204266610864567_n.jpeg)
![](/public/ckfinder/userfiles/files/269614282_1743991525805370_626014829684679531_n.jpeg)
![](/public/ckfinder/userfiles/files/269259613_1743991572472032_8610239584272350461_n.jpeg)
![](/public/ckfinder/userfiles/files/269616591_1743991592472030_2509401980032131775_n.jpeg)