ក្រុមការងារបច្ចេកទេស នៃការិយាល័យបច្ចេកវិទ្យា និងក្រុមហ៊ុន HSC ចុះត្រួតពិនិត្យ និងថែទាំ សម្អាតរាល់ឧបករណ៍បច្ចេកទេស របស់ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា (CBMS) ដល់ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិចំនួន ០៧ប៉ុស្តិ៍
ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២១ ដោយមានការឯកភាពពីថ្នាក់ដឹកនាំអន្តោប្រវេសន៍ នាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា បានចាត់តាំងក្រុមការងារបច្ចេកទេស នៃការិយាល័យបច្ចេកវិទ្យា សហការជាមួយ ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ នៃនាយកដ្ឋានច្រកទ្វារទី១-ទី២ និងអ្នកបច្ចេកទេសក្រុមហ៊ុន HSC ដឹកនាំដោយ លោកវរសេនីយ៍ទោ ជិន ចាន់ណា នាយរងការិយាល័យបច្ចេកវិទ្យា បានចុះត្រួតពិនិត្យ និងថែទាំ សម្អាតរាល់ឧបករណ៍បច្ចេកទេស របស់ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា (CBMS) ជូនប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិចំនួន ០៧ប៉ុស្តិ៍។
នៅក្នុងដំណើរការចុះត្រួតពិនិត្យ និងថែទាំ សម្អាតរាល់ឧបករណ៍បច្ចេកទេស របស់ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា (CBMS) របស់ក្រុមការងារបច្ចេកទេស ដល់ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិចំនួន ០៧ប៉ុស្តិ៍ មានប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិភ្នំពេញ, ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកា, ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណរ, ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត, ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍, ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី៕
![](/public/ckfinder/userfiles/files/268804720_1743278282543361_5578507289375168920_n.jpeg)
![](/public/ckfinder/userfiles/files/269249524_1743278412543348_5440976965516512771_n.jpeg)
![](/public/ckfinder/userfiles/files/268654517_1743278449210011_4515342797462001939_n.jpeg)
![](/public/ckfinder/userfiles/files/269106210_1743278539210002_3939859671905875062_n.jpeg)
![](/public/ckfinder/userfiles/files/268777727_1743278312543358_2283791657052083094_n.jpeg)
![](/public/ckfinder/userfiles/files/268741518_1743278379210018_5232347184291145733_n.jpeg)
![](/public/ckfinder/userfiles/files/268883488_1743278432543346_487125577881914166_n.jpeg)
![](/public/ckfinder/userfiles/files/269421784_1743278532543336_6577363952652604604_n.jpeg)
![](/public/ckfinder/userfiles/files/269437499_1743278492543340_7274605775277931470_n.jpeg)
![](/public/ckfinder/userfiles/files/269327669_1743278515876671_3984523655817449857_n.jpeg)
![](/public/ckfinder/userfiles/files/269141236_1743278485876674_3045287704126370505_n.jpeg)
![](/public/ckfinder/userfiles/files/268822333_1743278289210027_5461436417039660613_n.jpeg)
![](/public/ckfinder/userfiles/files/268606777_1743278352543354_1673449745572893864_n.jpeg)
![](/public/ckfinder/userfiles/files/268652292_1743278505876672_9155393225061255512_n.jpeg)