ព័ត៌មានថ្មីបំផុត


បាវិត៖​ នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្ដិក ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ដោយមានការឯកភាពពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានច្រកទ្វារទី២ និងសម្របសម្រួលជាមួយស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំទីក្រុងភ្នំពេញ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត​បានសហការជាមួយស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ថោង វណ្ណៈ​ ស្នងការរងទទួលផែនអន្តោប្រវេសន៍ បានធ្វើការបញ្ជូនជនជាតិវៀតណាម ចំនួន ៤០នាក់ ស្រី១៣នាក់ ពីបទជ្រៀតចូលប្រទេស និងស្នាក់នៅខុសច្បាប់នៅកម្ពុជា ឲ្យទៅប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិម៉ុកបាយ ប្រទេសវៀតណាម ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ