ព័ត៌មានថ្មីបំផុត


បាវិត៖​ នៅថ្ងៃអង្គារ ៤រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតសហការជាមួយស្ថាប័នចត្តាឡីស័ក និងសម្របសម្រួលជាមួយស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញធ្វើការទទួលពលរដ្ឋខ្មែរចំនួន ០២នាក់ ។

ប្រជាពលរដ្ឋខ្មែរ​ ទាំង២នាក់​ នោះមាន​ ១.ឈ្មោះ យឿង អ៊ុំសុត ភេទប្រុស រស់នៅតាមទីសាធារណ:នៅទីក្រុងហូជីមិញ និង​២.ឈ្មោះ រ៉ូ ចាំសឿ ភេទប្រុស ដែលបានអនុវត្តទោសរួចរាល់ ។

យោងតាមមតិណែនាំរបស់អនុគណ:កម្មការទី២ខេត្តស្វាយរៀង ក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័ស នៅច្រកទ្វារព្រំដែន ជាលទ្ធផលអវិជ្ជមានកូវីដ-១៩ ទាំងអស់(ដោយពលរដ្ឋខាងលើពុំបានចាក់វ៉ាក់សាំងពេញលេញតាមការកំណត់ដូច្នេះតម្រូវបន្តធ្វើចត្តាឡីស័ក នៅក្រុងបាវិតតាមវិធានការរបស់អនុគណ:កម្មការទី២ ) ។

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ