ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារទី១ អញ្ជើញចូលរួមទទួលសម្ភារៈវេជ្ជសាស្ត្រចំនួន១១មុខ សម្រាប់បម្រើឱ្យការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលជាជំនួយរបស់ក្រសួងការពារប្រទេសចិន
ភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ៍ ៤រោច ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ បានចាត់តាំងកងកម្លាំងនគរបាលនៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចូលរួមទទួលសម្ភារៈវេជ្ជសាស្ត្រចំនួន ១១មុខ សម្រាប់បម្រើឱ្យការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលជាជំនួយរបស់ក្រសួងការពារប្រទេសចិន ជូនដល់ក្រសួងការពារជាតិកម្ពុជា ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ៕
![](/public/ckfinder/userfiles/files/260521520_1727139194157270_7757630811319727483_n.jpeg)
![](/public/ckfinder/userfiles/files/260465085_1727139207490602_6645893263061598709_n.jpeg)
![](/public/ckfinder/userfiles/files/260251842_1727139224157267_6399583085190742673_n(1).jpeg)
![](/public/ckfinder/userfiles/files/260428277_1727139250823931_576764624005271286_n(1).jpeg)
![](/public/ckfinder/userfiles/files/260685555_1727139244157265_377662839936157666_n.jpeg)
![](/public/ckfinder/userfiles/files/260231674_1727139304157259_363509804881087131_n.jpeg)
![](/public/ckfinder/userfiles/files/260469970_1727139294157260_3417053517120607512_n(1).jpeg)