ព័ត៌មានថ្មីបំផុត


សៀមរាប៖ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោងគណៈប្រតិភូអន្តរក្រសួង ដឹកនាំដោយ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍​ និងឯកឧត្តម សាស្រ្តាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះធ្វើទស្សនកិច្ចត្រួតពិនិត្យ​ក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ។

ក្នុងដំណេីរអញ្ជេីញចុះត្រួតពិនិត្យ​នេះគឺដើម្បីពិភាក្សា និងផ្តល់ការណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីត្រៀមលក្ខណៈបើកដំណើរការច្រកទ្វារឡើងវិញ ជាពិសេសការអនុវត្តនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការកែសម្រួលលក្ខខណ្ឌធ្វើដំណើរ ការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលកម្ពុជាស្របតាមគន្លងប្រក្រតីភាពថ្មី ។

ក្នុងនោះគណៈប្រតិភូបានលើកឡើងនូវចំណុចសំខាន់ៗដើម្បីអនុវត្តមួយចំនួន រួមមាន​ ត្រូវរៀបចំបង្កើតច្រកដាច់ដោយឡែក ចំពោះអ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ និងមិនទាន់បានចាក់។​ រៀបចំនីតិវិធី និងទីតាំងយកសំណាក និងរង់ចាំរបស់អ្នកដំណើរ ធ្វើយ៉ាងណាឲ្យមានសណ្តាប់ធ្នាប់ល្អ និងកុំឲ្យមានការកកស្ទះ ឬបាត់បង់នូវការអនុវត្តវិធានការសុខាភិបាល។ មន្រ្តីអនុវត្តទាំងអស់ត្រូវមាន និងប្រើប្រាស់ឧបករណ៏ និងសម្ភារបរិក្ខាចាំបាច់នានា ដើម្បីធានាបាននូវសុវត្ថិភាព និងជៀសផុតពីការចម្លងរោគ។បន្តពង្រឹងការអនុវត្តនូវគោលការណ៏ប្រតិបត្តិស្តង់ដា SOP និងប្រកាន់ភ្ជាប់នូវ វិធានការសុខាភិបាល ជាពិសេស ៣កុំ និង៣កកការពារ​ ៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ