ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖​ នៅថ្ងៃអង្គារ ១២កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ លី សុខគួង អនុប្រធាននាយកដ្ឋាន​ តំណាង ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយករង និងប្រធាន​នាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា រួមជាមួយលោកឧត្តមសេនីយ៍ត្រី ស៊ឹង ដារិន នាយការិយាល័យផ្តល់ទិដ្ឋាការ បានចុះសួរសុខទុក្ខ លោកវរសេនីយ៍ទោ រស់ ប៉ូឡូ អនុប្រធានក្រុមផ្ដល់ទិដ្ឋាការ ប្រចាំការនៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។

លោកឧត្តមសេនីយ៍ទោ លី សុខគួង​ បាននាំនូវប្រសាសន៍ផ្ដាំផ្ញេីសួរសុខទុក្ខ​ របស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ សុខ​ វាសនា​ និងបាននាំនូវថវិកា​ ៤០០ដុល្លា​ ជូនដល់លោកវរសេនីយ៍ទោ រស់ ប៉ូឡូ​ សម្រាប់ជួយសម្រួលការចំណាយលេីការព្យាបាលជម្ងឺដុះសាច់កាច ដែលបានព្យាបាលតាំងពីឆ្នាំ២០២០ និងទើបបានព្យាបាលបញ្ចប់ដំណាក់កាលទី៣ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ