ព្រះសីហនុ៖​ នៅរសៀលថ្ងៃសុក្រទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ លី សុខគួង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករង និងជាប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា បានរៀបចំពិធីប្រកាសមុខតំណែងថ្មីជូន​ លោកវរសេនីយ៍ឯក សារ ច័ន្ទណាវុធ ជាប្រធានក្រុមផ្ដល់ទិដ្ឋាការប្រចាំប៉ុស្ដិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ និងច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ។

ក្នុងពិធីនេះក៏មានការអញ្ជេីញចូលរួមពីលោក​ អនុប្រធាននាយកដ្ឋាន​ មន្ត្រីនគរបាល​ប៉ុស្តិ៍ច្រកទ្វារអាកាសដ្ឋា​ន​ និងកំពង់ផែអន្តរជាតិព្រសីហនុ​ និងដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត​ សរុប ៤៥រូប​ ផងដែរ​ ។

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ