ព័ត៌មានថ្មីបំផុត


ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារទី១: នាព្រឹក ថ្ងៃពុធ ៦កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២១  ។

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ ស្តេចយាងចូលរួមក្នុងមហាសន្និបាតលើកទី៤១ ក្នុងឱកាសខួបលើកទី៧៥នៃអង្គការយូណេស្កូ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ដោយមានការអញ្ជើញថ្វាយព្រះរាជដំណើរពីសំណាក់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីព្រះបរមរាជវាំង ព្រះញាតិវង្សានុវង្ស និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ៕

 

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ