កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានប្រគល់ជនជាតិវៀតណាមម្នាក់ ទៅឲ្យប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិម៉ុកបាយ ប្រទេសវៀតណាម
នៅថ្ងៃអង្គារ ៥កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលា ម៉ោង០៩និង៣០នាទី ដោយមានការឯកភាពពី លោកនាយការិយាល័យច្រកទ្វារព្រំដែនអន្តរជាតិអន្តរជាតិបាវិត កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានទទួលស្រ្តី ជនជាតិវៀតណាមម្នាក់ ករណី ឆ្លងដែនចូលធ្វើការ និងស្នាក់នៅខុសច្បាប់នៅកម្ពុជា ពីនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី បន្ទាប់មកបានប្រគល់ឲ្យប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិម៉ុកបាយ ប្រទេសវៀតណាម រួចរាល់នៅវេលាម៉ោង១០និង៣០នាទី ៕