កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានរៀបចំសណ្តាប់ធ្នាប់ ជូនគណៈប្រតិភូក្នុងពិធីទទួលថវិកា និងកាដូវត្ថុអនុស្សាវរីយ៍ របស់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ខេត្តតៃនិញ នៃប្រទេសវៀតណាម
បាវិត៖ នាព្រឹកថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ លោកវរសេនីយ៍ឯក ម៉ម យ៉យ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានចាត់តាំងកម្លាំង រៀបចំសណ្តាប់ធ្នាប់ ជូនគណៈប្រតិភូ តំណាងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុនថា វីរៈ ស្នងការរង តំណាងកងរាជអាវុធហត្ថខេត្តស្វាយរៀង លោកវរសេនីយ៍ឯក ឡឹក ចំរើន បញ្ជាការរង តំណាងបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀង លោក វរសេនីយ៍ឯក អ៊ឹម ឆៃយ៉ា បញ្ជាការរងចូលរួមក្នុងពិធីទទួលថវិកា និងជូននូវកាដូវត្ថុអនុស្សាវរីយ៍ របស់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តតៃនិញ នៃប្រទេសវៀតណាម នៅបង្គោលព្រំដែន លេខ១៧១។
តំណាងប្រតិភូកម្ពុជា លោកឧត្តមសេនីយ៍ត្រី ប៊ុនថា វីរៈ បានថ្លែងអំណរគុណដល់បញ្ជាការកងទ័ពការពារព្រំដែនខេត្តតៃនិញផងដែរ ៕