បញ្ជូន ជនជាតិវៀតណាម ០៤នាក់ ពីបទលួចឆ្លងដែនចេញពីប្រទេសដោយខុសច្បាប់
នៅថ្ងៃអង្គារ៍ ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង០៩ និង៣០នាទី ដោយមានការឯកភាពពី លោកឧត្តមសេនីយ៍ត្រី ប្រធានការិយាល័យច្រកទ្វារព្រំដែនអន្តរជាតិ ប៉ុស្តិ៍បានសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដឹកដោយ លោកវរសេនីយ៍ទោ ស កាវ នាយការិយាល័យ ធ្វើការបញ្ជូន ជនជាតិវៀតណាមចំនួន ០៤នាក់ ពីបទលួចឆ្លងដែនចេញពីប្រទេសដោយខុសច្បាប់ ឲ្យទៅប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិម៉ុកបាយ ប្រទេសវៀតណាម ។